បណ្តាញសង្គម

កម្មករ និយោជិតទាំងអស់ បានត្រូវអនុញ្ញាតឱ្យឈប់សម្រាក ដោយមានប្រាក់ឈ្នួល ពីថ្ងៃទី ២៦-២៧-២៨ វិច្ឆិកា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹង ស្ដីពីការអនុវត្តការឈប់ សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសអនុញ្ញាតឱ្យកម្មករ និយោជិត ទាំងអស់ ឈប់សម្រាក ដោយមានប្រាក់ឈ្នួល ពីថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសព្រះរាជ ពិធីបុណ្យអុំទូកនេះ។

 

សូមអានសេចក្ដីជូនដំណឹង ដូចខាងក្រោម៖

ដកស្រង់ពី៖ រស្មីកម្ពុជា