បណ្តាញសង្គម

ក្រសួងការងារ បើកប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិតវិស័យវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ដែលត្រូវបានព្យួរកិច្ចសន្យាការងារ លើកទី១៣

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងដល់កម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែកញ្ញា ខែតុលា និងវិច្ឆិកា ឆ្នាំ២០២៣ នៃរោងចក្រទាំង២៨ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃ កញ្ចប់វិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា។

 

ក្រសួងបានបញ្ជាក់ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖

ដកស្រង់ពី៖ Fresh New