បណ្តាញសង្គម

ស្អែកនេះ គ.ជ.ប នឹងចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ គ.ជ.ប នឹងរៀបចំពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ពិធីនេះនឹងប្រព្រឹត្តទៅនៅទីស្តីការ គ.ជ.ប (ជាន់ទី១) តាមកម្មវិធីដូចខាងក្រោម៖

- សុន្ទរកថាបើករបស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប - ការបង្ហាញនីតិវិធីនៃការចាប់ឆ្នោតកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ

- ការយាងចាប់ឆ្នោតដោយ សម្តេចព្រះសង្ឃរាជ ទាំងពីរគណៈ

- ការប្រកាសលទ្ធផលនៃការចាប់ឆ្នោតដោយ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់គ.ជ.ប៖

ដកស្រង់ពី៖Fresh New