បណ្តាញសង្គម

រដ្ឋបាលខេត្តក្រចេះ ជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តធុនធំគ្រប់ប្រភេទជាបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវលេខ៧៣ក្រចេះ ឆ្លូង

(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ដល់សាធារណជន និងម្ចាស់យានយន្តធុនធំគ្រប់ប្រភេទដែលធ្វើ ដំណើរតាមដងផ្លូវជាតិលេខ៧៣ ក្រចេះ ឆ្លូង ជ្រាប់ថា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧៖០០ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ គ្រប់រថយន្ដធុនធំត្រូវផ្អាកធ្វើចរាចរណ៍លើកំណាត់ផ្លូវលេខ៧៣ ជាបណ្ដោះអាសន្ន សូមបង្វែរចរាចរណ៍ទៅតាមផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល)វិញ។

ដោយរដ្ឋបាលខេត្តក្រចេះ នឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការបុស្បែករូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ប្រែង និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅកុមារ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី តំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅចំណុចស្ពានពាមទេរ ស្ថិតនៅភូមិទី២ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍។

អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ពិសេសម្ចាស់យានយន្តធុនធំទាំងអស់មេត្តា ជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបាន ជម្រាបជូនដោយក្ដីអនុគ្រោះ៕

ដកស្រង់ពី៖Fresh New