បណ្តាញសង្គម

ក្រសួងសុខាភិបាល ប្រកាសពីការបើកវគ្គបណ្តុះបណ្តាល ការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលឱសថ តាមប្រព័ន្ធបញ្ជរតែមួយជាតិ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសបើកវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលតាមប្រព័ន្ធបញ្ជរតែមួយជាតិ។

តាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលខាងលើនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៤។ ចំពោះគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានផ្សេងៗទៀត ដែលមានចំណាប់អារម្មណ៍ចូលរួម សូមចុះឈ្មោះឱ្យបានរួសរាន់ ត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤៕

ដកស្រង់ពី៖Fresh New