បណ្តាញសង្គម

ក្រសួងអធិការកិច្ច ចេញប្រកាសព័ត៌មានស្តីពីករណីវិវាទស្ថានីយបូមទឹក និងប្រឡាយព្រះគន្លង និងព្រះស្ដែងខេត្តកំពង់ធំ

(ភ្នំពេញ)៖ ក្រសួងអធិការកិច្ច កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានចេញប្រកាសព័ត៌មានស្តីពីការដោះស្រាយវិវាទស្ថានីយបូមទឹក និងប្រឡាយព្រះគន្លង និងព្រះស្ដែងនៅខេត្តកំពង់ធំ។

កិច្ចប្រជុំដោះស្រាយនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច។ លោករដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីពិនិត្យ និងពិភាក្សា លើពាក្យស្នើសុំអន្តរាគមន៍របស់លោក ហង់ សុគន្ធ តំណាងឱ្យលោក សុខ មុន្នី និងអ្នកស្រី ប៉េង ចន្ទី ដែលបានដាក់មកក្រសួងអធិការកិច្ច កាលពីនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ អំពីការលើកឡើងពីការអស់សិទ្ធិគ្រប់គ្រង អាស្រ័យផល លើស្ថានីយ៍បូមទឹក និងប្រឡាយព្រះគន្លង និងប្រឡាយព្រះស្នែង ស្ថិតនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ពាក់ព័ន្ធនឹងការទិញផ្តាច់ស្ថានីយ៍បូមទឹកឯកជនចំនួន ១៩ស្ថានីយ៍ នៅទូទាំងខេត្តកំពង់ធំ។

ជាលទ្ធផល លោករដ្ឋមន្រ្តីបានបង្កើតក្រុមការងារចុះទៅពិនិត្យផ្ទាល់ និងដោះស្រាយករណីនេះ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនភាគីសងខាង៕

ដកស្រង់ពី៖Fresh New