បណ្តាញសង្គម

ក្រសួងវប្បធម៌ ប្រកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃ, សិស្សក្រីក្រទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ

(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជូនដំណឹងថា នឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃ សម្រាប់ឆ្នាំ២០២៤ ចាប់ពីខែកុម្ភៈនេះតទៅ នៅទីតាំងចំនួន១៣ ក្នុង៨ រាជធានី-ខេត្ត។ ជំនាញដែលនឹងបណ្តុះបណ្តាលនោះ រួមមាន៖ ខ្មុកស្មាច់, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, ចម្លាក់ថ្ម, តម្បាញក្រមាត្រុំ, ក្បួនឆ្នាំង, ផលិតឧបករណ៍ភ្លេង, តម្បាញសូត្រ, គំនូរពណ៌, គំនូរបុរាណ និងចម្លាក់ស្និត។

ចំពោះសិស្សដែលមកអំពីគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែលមានបណ្ណសម្គាល់គ្រួសារងាយ រងហានិភ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨០,០០០ (ម្ភៃប្រាំបីម៉ឺន) រៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឲ្យបានត្រឹមត្រូវ៕

ដកស្រង់ពី៖FResh New