បណ្តាញសង្គម

ក្រសួងយុត្តិធម៌ បង្ហាញលេខទូរស័ព្ទ 099 444 181 សម្រាប់ពលរដ្ឋដាក់ពាក្យបណ្ដឹងដើម្បីពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ

(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានបង្ហាញនូវលេខទូរស័ព្ទ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់ដាក់ពាក្យបណ្ដឹង ក្នុងក្របខ័ណ្ឌយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលមានលេខ 099 444 181 ឬអាចទាក់ទងក្រុមការងារទទួលពាក្យបណ្ដឹងតាមរយៈតេឡេក្រាម។

ក្រៅពីនេះ ដើម្បីទទួលព័ត៌មានពាក់ព័ន្ធយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក្រសួងយុត្តិធម៌សូមជូននូវតំណរភ្ជាប់ Channel Telegram ដូចខាងក្រោម៖

https://t.me/mojcampaignnews៕

ដកស្រង់ពី៖Fresh New