បណ្តាញសង្គម

គ.ជ.ប ប្រកាសជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតចំនួន១៩៨រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជូនដំណឹងពីការជ្រើសរើសសមាសភាពគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) ចំនួន ១៩៨រូប ជាមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ដើម្បីបម្រើការងារនៅតាម គ.ក.ប/គ.ក.រ នៃរាជធានី ខេត្ត របស់ភូមិភាគនីមួយៗ ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

សាធារណជន ដែលមានបំណងដាក់ពាក្យសុំចូលបម្រើការងារតាមមុខតំណែងខាងលើ សូមអញ្ជើញមកទំនាក់ទំនងទទួល និងដាក់ពាក្យសុំចូលបម្រើការងារ នៅរៀងរាល់ម៉ោងធ្វើការនៅតាមលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត។

ពាក្យសុំចូលបម្រើការងារនឹងមានចែកជូនដោយឥតគិតថ្លៃ។

បេក្ខជនអាចទាញយកពាក្យសុំចូល បម្រើការងារតាមរយៈគេហទំព័ររបស់ គ.ជ.ប អាសយដ្ឋាន (www.nec.gov.kh) ឬហ្គែន QR-Code ដូច មាននៅក្នុងសេចក្តីជូនដំណឹងនេះ។

ការចាប់ផ្តើមចែកពាក្យ និងទទួលពាក្យ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ (វេលាម៉ោង ៧:០០ នាទីព្រឹក)។ - ការឈប់ទទួលពាក្យ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ (វេលាម៉ោង ១៧:៣០ នាទីល្ងាច)៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖

ដកស្រង់ពី៖Fresh New