បណ្តាញសង្គម

គ.ជ.ប នឹងចាក់ផ្សាយកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់បក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ

(ភ្នំពេញ)៖ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកបោះឆ្នោតបានស្វែងយល់អំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សហការជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នឹងធ្វើការចាក់ផ្សាយកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្រាប់តាមពេលវេលាដូចខាងក្រោម៖

*ទូរទស្សន៍ជាតិកម្ពុជា (ទទក) វិទ្យុជាតិកម្ពុជា AM 918KHz FM 105.70MHz FM 96MHz

-ព្រឹក ១០:០០-១២:៣០នាទី ៧:០០-៩:៣០នាទី ៧:០០-៩:៣០ នាទី ៨:០០- ១០:៣០នាទី

-រសៀល ១៣:០០-១៥:៣០នាទី

-ល្ងាច ១៦:២០-១៨:៥០នាទី ១៦:២០- ១៨:៥០ នាទី ១៦:០០-១៨:៣០នាទី។

យោងតាមប្រតិទិនរបស់គ.ជ.ប បានបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ហើយគណបក្សនយោបាយចំនួន៤ ដែលត្រូវចូលរួមប្រកួតប្រជែងការបោះឆ្នោតអសកលនេះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ, និងគណបក្សហ៊្វុនស៊ិនប៉ិច៕

ដកស្រង់ពី៖Fresh New