បណ្តាញសង្គម

រសៀលនេះ គ.ជ.ប នឹងពិនិត្យទំហំ Logo និងឈ្មោះបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យសញ្ញាសម្គាល់ Logo និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ការពិនិត្យទំហំ Logo នេះនឹងមានការអញ្ជើញចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ដើម្បីដើម្បីឱ្យការរៀបចំទំហំសញ្ញាសម្គាល់ (Logo) និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់លើសន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់លាស់។

កម្មវិធីនេះនឹងប្រព្រឹត្តឡើងក្រោមការដឹកនាំសម្របសម្រួលដោយលោក តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប។

គួរឱ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយចំនួន៥រួមមាន៖

ទី១៖ គណបក្សប្រជាជនកម្ពុជា

ទី២៖ គណបក្សឆន្ទៈខ្មែរ

ទី៣៖ គណបក្សកម្លាំងជាតិ

ទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច

និងទី៥៖ គណបក្សខ្មែររួបរួមជាតិ៕

ដកស្រង់ពី៖Fresh New