បណ្តាញសង្គម

ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលា «តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិសម្រាប់រដ្ឋបាលរាជធានី-ខេត្ត»

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលា «តម្រង់ទិសលើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិសម្រាប់រដ្ឋបាលរាជធានី-ខេត្ត» ក្រោមអធិបតី លោក ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួល កិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស.) លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានី- ខេត្តទាំង២៥ ប្រធានមន្ទីរព័ត៌មាន និងមន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិមកពី២៥ រាជធានី- ខេត្ត សរុបចំនួនប្រមាណជា២៧០នាក់៕

ដកស្រង់ពី៖Fresh New