បណ្តាញសង្គម

ក្រសួងធនធានទឹក៖ រាជធានីខេត្តចំនួន១៧របស់កម្ពុជា អាចនឹងរងគ្រោះដោយសារជំនន់ទឹកភ្ញៀង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣ ខែតុលា!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបញ្ជាក់ថា បណ្តារាជធានី ខេត្តចំនួន១៧ នៃប្រទេសកម្ពុជា អាចប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃនេះដល់់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។

 រាជធានីខេត្តទាំង១៧នោះរួមមាន៖ ភ្នំពេញ កំពង់ស្ពឺ កណ្តាល តាកែវ ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ។

ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា ក្នុងរយៈពេលនេះ លើផ្ទៃសមុទ្រ នឹងមានភ្លៀងធ្លាក់ខ្លាំង រលកសមុទ្រខ្ពស់ៗ។ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕

ដកស្រង់ពី៖FRESH NEW