បណ្តាញសង្គម

Apple សម្រេច​លក់ iPhone X មួយ​ទឹក លាង​ឃ្លាំង

ទីបំផុត Apple បានសម្រេចចិត្តដាក់លក់ iPhone X ប្រភេទ Refurbished (មួយទឹកដែលជួសជុលរួច)

មានទាំងទំហំ ៦៤ GB និង ២៥៦ GB ដោយលក់តែនៅលើទីផ្សារសហរដ្ឋអាមេរិកប៉ុណ្ណោះ។

iPhone X មួយទឹកដែលមានការបញ្ជាក់គុណភាពត្រឹមត្រូវពី Apple មួយនេះ មានតម្លៃ ៧៦៩ ដុល្លារ សម្រាប់ទំហំ ៦៤ GB និងតម្លៃ ៨៩៩ ដុល្លារ សម្រាប់ទំហំ ២៥៦ GB។ តម្លៃនេះអាចខ្ពស់បន្តិច ប៉ុន្តែគេរំពឹងថានឹងលក់អស់ពីស្តុកឆាប់ៗនេះ។

គួរដឹងថាប្រភេទ Refurbished នេះមានប្ដូរដាក់ថ្មថ្មី, សម្បកថ្មី, ប្រអប់ថ្មី និងមាន Accessory គ្រប់គ្រាន់ ដូច ប្រភេទថ្មី ហើយមានការធានាមួយឆ្នាំពី Apple ទៀតផង៕

ដកស្រង់ចេញពីhttp://news.sabay.com.kh/article/1122274#utm_campaign=onpage