បណ្តាញសង្គម

ហ្វូងមហាជន ទាមទារឲ្យនាយករដ្ឋមន្រ្តីឆែក ចុះចេញពីតំណែង បានកកកុញក្នុងទីក្រុង Prague

មនុស្សរាប់រយពាន់នាក់ បានប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យក្នុងទីក្រុង Prague ដែលជារដ្ឋធានីរបស់សាធារណះរដ្ឋឆែក Czech ដោយទាមទារឲ្យលោកនាយករដ្ឋមន្រ្តី Andrej Babis លាលែងចេញពីមុខតំណែង។

ការប្រមូលផ្តុំក្នុងឧស្យាន Letna តាមការប៉ាន់ស្មាន មានអ្នកចូលរួមច្រើនជាង ៥ម៉ឺននាក់ គឺជាកម្រិតខ្ពស់បំផុតនៃបាតុកម្មជាបន្តបន្ទាប់ ក្នុងរយះពេលប៉ុន្មានសប្តាហ៏ថ្មីៗនេះមកលើរូបលោក Babis ដែលបានប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលួចបន្លំ និងទំនាស់ផលប្រយោជន៍។

ដោយមានក្រវីទង់ជាតិឆែក ក៏ដូចជាទង់ជាតិសហភាពអឺរ៉ុប ហ្វូងមហាជនទាំងនោះ បានស្រែកថា “ចុះចេញពីតំណែង- ចុះចេញពីតំណែង” និង “យើងបានទទួលគ្រប់គ្រាន់ហើយ” ។ “លែងមានភាពអត់ធ្មត់សម្រាប់ការកុហក និងលួចបន្លំហើយ” នេះបើតាមការអានលើផ្ទាំងបដា ដែលកាន់ដោយក្រុមបាតុករ។

របាយការណ៏សហភាពអឺរ៉ុបបឋម បានចេញផ្សាយដោយបណ្តាញផ្សព្វផ្សាយឆែក កាលពីខែឧសភាថា លោក Babis អាចមានទំនាស់ផលប្រយោជន៍លើប្រាក់ឧបត្ថមធនរបស់សហភាពអឺរ៉ុប ពាក់ព័ន្ធនឹងអតីតអាណាចក្រអាជីវកម្ម Agrofert របស់លោក។ លោក Babis បានបដិសេធន៍ នូវរាល់ទង្វើខុសឆ្គងនោះ ហើយបានចោទប្រកាន់សហភាពអឺរ៉ុប ពីបទព្យាយាមបង្កអស្ថេរភាពលើសាធារណះរដ្ឋឆែក នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។