បណ្តាញសង្គម

ការវាយឆ្មក់តាមអាកាសរបស់ពួកអាហ្កាន បានសម្លាប់ពួកសកម្មជនតាលីបង់ចំនួន ១២នាក់ នាខេត្តភាគខាងជើង

ពួកសកម្មប្រយុទ្ធជាសរុបចំនួន១២នាក់ ដែលរួមមានមេបញ្ជាការដ៏សំខាន់មួយរបស់ក្រុមតាលីបង់ ត្រូវបានអះអាងថា ស្លាប់បាត់បង់ជីវិត ខណះយន្តហោះប្រយុទ្ធ បានបាញ់លើជម្រកលាក់ខ្លួនរបស់ពួកតាលីបង់ ក្នុងខេត្ត Ghazni ភាគខាងកើត កាលពីយប់ថ្ងៃសៅរ៍ នេះបើតាមអ្នកនាំពាក្យអភិបាលខេត្ត ប្រាប់កាលពីថ្ងៃអាទិត្យ។

យោងតាមមន្រ្តី Mullah Mabariz គឺជាមេបញ្ជាការដ៏សំខាន់មួយរូបរបស់ពួកតាលីបង់ ហើយដោយសារតែការស្លាប់របស់លោក ពួកសកម្មប្រយុទ្ធប្រដាប់អាវុធទាំងនោះ អាចត្រូវបំបាក់ទឹកចិត្ត ហើយស្ថានភាពសុវត្ថិភាព អាចត្រូវបានប្រសើរក្នុងខេត្ត Ghazni ។

ពួកសកម្មប្រយុទ្ធតាលីបង់ នៅមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ លើការវាយប្រហារតាមអាកាស ក្នុងតំបន់ Gawar នៃស្រុក Gilan ក្នុងខេត្តដែលជ្រួលច្របល់មួយនេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃច័ន្ទ។