មានមនុស្សជាង៣០នាក់ បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀត បានរងរបួសដោយសារតែផ្គររន្ទះ កាលពីជាង២៤ម៉ោងកន្លងមក នារដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា
នេះបើតាមបណ្តាញព័ត៌មានក្នុងស្រុក ផ្សាយកាលពីថ្ងៃចន្ទ។មនុស្ស៧នាក់ បានបាត់បង់ជីវិតក្នុងស្រុក Kanpur និង Fatehpur ហើយ៥នាក់ក្នុងស្រុក Jhansi ៤នាក់ក្នុងស្រុក Jalaun ៣នាក់ក្នុងស្រុក Hamirpur ២នាក់ក្នុងស្រុក Ghazipur និងម្នាក់ៗក្នុងស្រុក Jaunpur, Pratapgarh, Kanpur Dehat និង Chitrakoot ។
យ៉ាងហោចណាស់ក៏មានមនុស្ស១៣នាក់ បានរងរបួសក្នុងរដ្ឋខាងលើនេះផងដែរ។រដ្ឋមន្រ្តីសំខាន់របស់រដ្ឋ Uttar Pradesh បានសំដែងសមានទុក្ខចំពោះការបាត់បង់ជីវិត និងបានប្រកាសពីជំនួយប្រមាណ 5,714 ដុល្លារអាមេរិកដល់ក្រុមគ្រួសារជនរងគ្រោះម្នាក់ៗ។
ទីប្រឹក្សាបណ្តាញព័ត៌មានរបស់រដ្ឋមន្រ្តីសំខាន់របស់រដ្ឋ បានប្រាប់កាសែតស៊ិនហួរ តាមទូរស័ព្ទថា “វាកើតឡើងលឿនពេក ក្នុងការផ្តល់នូវព័ត៌មានលំអិតពីគ្រោះថ្នាក់រន្ទះនោះ ដោយសារតែវាកើតឡើងត្រឹមតែពីម្សិល នៅកន្លែងផ្សេងៗគ្នានៅក្នុងរដ្ឋ។ យើង បានទំនាក់ទំនងជាមួយយមន្រ្តីស្រុក ដែលរងគ្រោះរន្ទះទាំងនោះ ដើម្បីប្រមូលព័ត៌មានលំអិត”។
ដកស្រង់ចេញពីXinhua News
ប្រែសម្រួលអត្ថបទដោយ លោកស្រី គឹម ម៉ូលិដា