បណ្តាញសង្គម

ប៉ូលីសទីក្រុង Moscow បានឃុំឃាំងសកម្មជនគណបក្សប្រឆាំង មុនពេលការតវ៉ាកើតឡើង

ប៉ូលីសរុស្សី បានឃាត់ខ្លួនសមាជិកដ៏សំខាន់ជាច្រើននាក់របស់គណបក្សប្រឆាំងក្នុងទីក្រុង Moscow មុនពេលការតវ៉ាដែលគ្រោងធ្វើឡើងនាល្ងាចថ្ងៃសៅរ៍ ដែលក្រុមអជ្ញាធរ បាន

ប្រកាសថា ខុសច្បាប់ និងព្រមានថា អាចក្លាយជាអំពើហឹង្សា។

បាតុកម្ម ដែលកំណត់ធ្វើឡើងនៅខាងក្រៅការិយាល័យអភិបាលក្រុង Moscow ចាប់ពីម៉ោង១១ព្រឹក គឺត្រូវបានរៀបចំដើម្បីតវ៉ាប្រឆាំងនូវអ្វីដែលគណបក្សបាននិយាយថា ជាសេការបដិសេធន៍ដោយអយុត្តិធម៌ ចំពោះបេក្ខជនមួយចំនួន ដែលមានគំនិតប្រឆាំងនឹងការបោះឆ្នោតក្នុងស្រុកនៅថ្ងៃទី ៨ ខែកញ្ញាខាងមុខ ក្នុងទីក្រុងមូស្គូ។

អាជ្ញាធរនិយាយថា បេក្ខជនត្រូវបានគេរារាំងមិនឱ្យរត់ ដោយសារតែពួកបរាជ័យក្នុងការប្រមូលហត្ថលេខាពិតប្រាកដ ក្នុងចំនួនគ្រប់គ្រាន់១ដើម្បគាំទ្ររបស់ពួកគេ ដែលវាជាការចោទប្រកាន់ច្រានចោលដោយគណបក្សប្រឆាំងថា មិនពិត។

ទោះបីជាការបោះឆ្នោតជ្រើសរើសសមាជិកសភាប្រចាំទីក្រុងមូស្គូ មិនមែនជាការបោះឆ្នោតជាតិក៏ដោយ ក៏សកម្មជនបក្សប្រឆាំង ចាត់ទុកវាជាឱកាសមួយ ដើម្បីព្យាយាមឈរជើងនៅរដ្ឋធានីប្រទេសរុស្ស៊ី ជាទីដែលបេក្ខជនគាំទ្រដោយវិមានក្រឹមឡាំង មិនសូវមានប្រជាប្រិយភាពនាពេលកន្លងមក ជាងនៅតំបន់ដទៃទៀតនៅក្នុងប្រទេស។

លោក Alexei Navalny ជាអ្នករិះគន់វិមានក្រឹមឡាំង ត្រូវបានគេកាត់ឲ្យជាប់ទោស៣០ថ្ងៃ កាលពីថ្ងៃពុធ មុនពេលការតវ៉ានាថ្ងៃសៅរ៍ ហើយសមាជិកដទៃៗទៀតនៃគណបក្សប្រឆាំង កាលពីមុនៗត្រូវបានគេចុះទៅដល់ផ្ទះហើយឆែកឆេរទាំងយប់ មុនពេលចាប់ឃុំពួកគេ និងដឹកពួកគេចេញក្រៅរដ្ឋធានីរុស្សី។

អភិបាលក្រុងម៉ូស្គូលោក Sergei Sobyanin បានព្រមាននៅលើបណ្តាញសង្គមថា អជ្ញាធរនឹងចាត់វិធានការដាច់ខាត ដើម្បីធានាឲ្យបាននូវសណ្តាប់ធ្នាប់សាធារណៈ។

អ្នកយកព័ត៌មានកាសែតរ៉យទ័រ បាននិយាយថា មានវត្តមានរបស់ប៉ូលីសយ៉ាងច្រើននៅកណ្តាលទីក្រុងមូស្គូ នេះបើតាមការផ្សាយរបស់Channel News Asia កាលពីថ្ងៃអាទិត្យ។


ដកស្រង់ចេញពី Channel News Asia

ប្រែសម្រួលអត្ថបទដោយ លោកស្រី គឹម ម៉ូលិដា