បណ្តាញសង្គម

ឥណ្ឌូណេស៊ីទើបបញ្ជូនសំរាម៧កុងតឺនឺទៅបារាំង និងហុងកុងវិញ ខណៈ៤២កុងតឺនឺទៀតត្រៀមបញ្ជូនទៅអាមេរិក អូស្ត្រាលី និងអាល្លឺម៉ង់

 (ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃអង្គារនេះ បានបញ្ជូនកុងតឺនឺ ផ្ទុកសំរាមចំនួន ០៧ ដែលត្រូវបាននាំចូល ដោយខុសច្បាប់ ទៅត្រឡប់ទៅកាន់ ប្រទេសបារាំង និងទីក្រុងហុងកុងវិញ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។ យោងតាមមន្ត្រីរដ្ឋាភិបាល  ឥណ្ឌូណេស៊ី កុងតឺនឺទាំង០៧ខាងលើ មានផ្ទុកទៅដោយ សំរាមធម្មតា ថង់ប្លាសិ្ទច និងសម្ភារៈបង្កគ្រោះថ្នាក់។ សំរាមទាំងនេះដែលរំលោភ លើច្បាប់នាំចូល ហើយត្រូវបញ្ជូនចេញ ពីឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទ ដើម្បីធ្វើការដឹកចេញ ទៅប្រភពដើម។

គួរបញ្ជាក់ថា ក្នុងចំណោមសំរាម៧កង់តឺន័រ ខាងលើមាន ០២ទូរត្រូវបញ្ជូនទៅកាន់ប្រទេស បារាំង និង ០៥ទូរទៅកាន់ ទីក្រុងហុងកុង។ ប៉ុន្តែបច្ចុប្បន្ នអាជ្ញាធរឥណ្ឌូណេស៊ី ក៏កំពុងដំណើរការ និតិវិធីបញ្ជូនសំរាម ៤២កុងតឺន័រ ដទទៃទៀតទៅកាន់សហរដ្ឋអាមេរិក អូស្ត្រាលី និងអាល្លឺម៉ង់វិញផងដែរ៕

ដកស្រង់ពី៖ Fresh News