បណ្តាញសង្គម

នាយករដ្ឋមន្ត្រី អូស្រ្តាលី អបអរសាទរ លោក ចូកូ វីដូដូ ជាប្រធានាធិបតី ឥណ្ឌូនេស៊ីថ្មី

ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃថ្ងៃពុធ ទី២៣ ខែកក្កដា នេះថា នាយករដ្ឋមន្ត្រី លោក ចូនី អាប់បុត បានសម្តែងការអប់អរសាទរ ដល់លោក ចូកូ វីដូដូ ទៅលើ ការឈ្នះឆ្នោត ធ្វើជាប្រធានាធិបតី ប្រទេសឥណ្ឌូនេស៊ី ហើយលោក បាននិយាយ ទៀតថា រដ្ឋាភិបាលអូស្រ្តាលី កំពុងសម្លឹងមើល ទៅខាងមុខ ចំពោះកិច្ចសហប្រតិបត្តិការ ជាមួយគ្នា។

ជ័យជម្នះលោក ចូកូ វីដូដូ ដែលជាបេក្ខជន តំណាងរាស្ត្រ មកពីគណបក្ស ប្រាបូវ៉ូ ស៊ូបៀនតូ ត្រូវបានទទួលស្គាល់ កាលពីថ្ងៃ អង្គារ កន្លងទៅនេះ ជាប្រធានាធិបតី ជាប់ឆ្នោតអាណត្តិថ្មី របស់ឥណ្ឌូនេស៊ី បន្ទាប់ពីរយៈពេល២សប្តាហ៍ នៃការរាប់សន្លឹក ឆ្នោតដែលគាត់ ទទួលបានសំឡេង ៥៣ ភាគរយ នៃសំឡេងសរុប។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក អាប់បុត បាននិយាយថា ការបោះឆ្នោត គឺជាព្រឹត្តិការណ៍ ដ៏មានសារសំខាន់បំផុត។ លោកបន្តទៀតថា « ប្រទេសឥណ្ឌូនេស៊ី ត្រូវបានអបអរសាទរ លើជ័យជម្នះដ៏អស្ចារ្យ ដែលជាស្ពាន ទៅរកលទ្ធិប្រជាធិបតេយ្យ ដោយតាមរយៈ ការបោះឆ្នោត។

ទំនាក់ទំនង ជាមួយប្រទេស ឥណ្ឌណេស៊ី គឺមានសារសំខាន់ប្លែកពីគ្នាសម្រាប់យើង។ យើងមានកិច្ចសហប្រតិបត្តិការ យ៉ាងទូលំទូលាយ ដែលមានប្រវត្តិ ជាយូរណាស់មកហើយ។ យើងរីករាយចំពោះលទ្ធផលនេះ ណាស់ ហើយទំនាក់ទំនង ជាដៃគូ ដែលជាមូលដ្ឋាន ទូលំទូលាយ ផ្តោតលើ ប្រព័ន្ធអប់រំ ជំនួញការ ការពារ សុវត្ថិភាព ទំនាក់ទំនង រវាងប្រជាជន និងប្រជាជន នឹងល្អប្រសើរ ទៅមុខបន្ថែមទៀត » ។

លោក បាននិយាយទៀតថា យើងត្រូវទទួលស្គាល់ ចំពោះអតីតនាយករដ្ឋមន្ត្រី លោក ស៊ូស៊ីលូ បាំបាំង យូដូយូណូ ដែលគាត់ បានធ្វើវិភាគទានយ៉ាង ទូលំទូលាយ លើប្រទេស របស់គាត់ និងពិភពលោក យើងទាំងមូល ក្នុងអំឡុងពេល ២ អណត្តិ ដែល មានរយៈពេល១០ឆ្នាំ ក្នុងតួនាទី ជាប្រធានាធិបតីនោះ។ ប្រធានាធិបតីលោក យូដូយូណូ បានផ្តល់នូវលិទ្ធ ប្រជាធិបតេយ្យ និងកំណើនសេដ្ឋកិច្ច ដល់ប្រទេសឥណ្ឌូនេស៊ី លើភាពជា អ្នកដឹកនាំ និងគ្រប់គ្រងស្ថិរភាព នយោបាយ។ គាត់ថែមទាំង បានរំលឹក ពីមហាមិត្ត របស់គាត់ទៀតផងដែរ នោះគឺប្រទេស អូស្រ្តាលី៕     

ដកស្រង់ពី៖ គេហទំព័រដើមអំពិល

dksjrgceJ