បណ្តាញសង្គម

ធ្លាក់ឧទ្ធម្ភាគចក្រយោធា ឥណ្ឌាមួយគ្រឿង សម្លាប់មនុស្ស ៧ នាក់

ឥណ្ឌា៖ ឧទ្ធម្ភាគចក្រ មួយគ្រឿងរបស់ កងទ័ពអាកាស ប្រទេស ឥណ្ឌា បានធ្លាក់នៅរដ្ឋ Ulttar Pradesh ភាគខាង ជើង ប្រទេស បណ្ដាលឲ្យ ស្លាប់មនុស្ស ៧ នាក់ កាលពីល្ងាច ថ្ងៃសុក្រ ទី ២៥ ខែកក្កដា ម្សិលមិញនេះ ។

នេះបើតាមទីភ្នាក់ងារ ព័ត៌មាន Xinhua ។ ប្រភពដដែល បានឲ្យដឹងថា ឧទ្ធម្ភាគចក្រនោះបានធ្លាក់ នៅក្បែរទីក្រុង Sitapur នៅក្នុងរដ្ឋUlttar Pradesh ដោយសារតែ មានបញ្ហាបច្ចេកទេស អ្នកបើកបរឧទ្ធម្ភាគចក្រ បានទំនាក់ទំនងជាបន្ទាន់ ទៅកាន់អ្នកបញ្ជា ចរាចរណ៍ ដែនអាកាស ប៉ុន្តែពួកគេបាត់បង់ ការទាក់ទង ហើយក៏បាន ធ្លាក់តែម្តងទៅ៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ