បណ្តាញសង្គម

ជប៉ុន៖ រថភ្លើង និងរថយន្តធុនធំបុកគ្នានាំឲ្យរអិលធ្លាក់ពីផ្លូវដែក និងឆាបឆេះ

 (តូក្យូ)៖ មនុស្សរាប់សិបនាក់ បានទទួលរងរបួស បន្ទាប់ពីរថភ្លើងមួយខ្សែ បានបុកគ្នាជាមួយ រថយន្តធុនធំមួយគ្រឿង នៅក្បែរទីក្រុងតូក្យូ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើ បានកើតឡើង នៅផ្លូវបំបែកមួយក្នុងទីក្រុង យូកូហាម៉ា (Yokohama) ដែលស្ថិតនៅក្បែរទីក្រុងតូក្យូ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយរថភ្លើង ដែលកំពុងធ្វើដំណើរលើផ្លូវដែក គេអ៊ិគ្យុ (Keikyu) ដែលស្ថិតនៅចន្លោះ ស្ថានីយរថភ្លើងស៊ីមម៉ាជិ (Shimmachi) និងណាកាគីដូ (Nakakido) បានបុកគ្នាជាមួយ រថយន្តធុនធំមួយគ្រឿង នៅចំណុចផ្លូវបំបែកនោះ  ខណៈកំណាត់ទូរក្បាលរថភ្លើង បានធ្លាក់ចេញពីផ្លូវ និងត្រូវភ្លើងឆាបឆេះថែមទៀត។

គួរជម្រាបថា បើតាមក្រុមអ្នកជួយសង្រ្គោះមនុស្សប្រហែលជាង ៣០នាក់អាចទទួលរងរបួស ប៉ុន្តែពុំមានការបញ្ជាក់ច្បាស់ថា  អាចមានអ្នកបាត់បង់ជីវិតនោះទេ៕

ដកស្រង់ពី៖ Fresh News