បណ្តាញសង្គម

កូរ៉េខាងជើង គម្រាមបាញ់ គ្រាប់នុយក្លេអ៊ែរ ទៅលើសេតវិមាន លោក អូបាម៉ា

សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារព័ត៌មាន អន្តរជាតិរបស់បារាំង ពីទីក្រុងសេអ៊ូល បានចេញផ្សាយ នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា នេះថា មន្ត្រីជាន់ខ្ពស់ នៃយោធាកូរ៉េខាងជើង បានគម្រាមបាញ់ គ្រាប់បែក នុយ ក្លេអ៊ែរទៅសេតវិមាន និងមន្ទីរការពារជាតិ ប៉ង់តាហ្គោន របស់អាម៉េរិក បន្ទាប់ ពីខ្លួនចោទប្រកាន់ថា ទី ក្រុងវ៉ាស៊ីនតោន កំពុងតែបង្កភាពតានតឹង ផ្នែកយោធានៅតំបន់ ឧបទ្វីប កូរ៉េ ដោយសារ ការធ្វើសមយុទ្ធ ជាមួយនឹងកូរ៉េខាងត្បូង ។

ការគម្រាមធ្ងន់ធ្ងរ មិនធ្លាប់កើតមាននេះ បានធ្វើឡើង អំឡុងពេល ដែលលោក វ៉ាង ព្យុងសូ នាយក នៃ ការិយាល័យ នយោបាយជាន់ខ្ពស់ របស់យោធាកូរ៉េខាងជើង ថ្លែងចំពោះមុខយោធា ទាំងឡាយ ដែល បានចូលរួម នៅក្នុងទិវារំឮកខួប នៃថ្ងៃបញ្ចប់សង្គ្រាមកូរ៉េ ឆ្នាំ១៩៥៣ កាលពី ថ្ងៃទី២៧ ខែកក្កដា កន្លង ទៅនេះ នៅរដ្ឋធានីព្យុងយ៉ាង ។ ពិធីនោះ ត្រូវបានចូលរួម ដោយសេនាប្រមុខ គីម ចុងអ៊ុន មេដឹកនាំ កំពូលនៃរដ្ឋកុម្មុយនីស្តមួយ នេះផងដែរ ។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានព្រមានម្តងរួចមកហើយ ពីការធ្វើសមយុទ្ធ យោធារវាង កូរ៉េខាងត្បូង និង អាម៉េរិក នៅដែនទឹក ភាគខាងកើត ហើយថា អំពើរបស់សម្ព័ន្ធមិត្ត ទាំងពីរនេះ កំពុងតែបំផ្លាញនូវ កិច្ចខិត ខំប្រឹងប្រែងទាំងឡាយ ការបន្ធូរ ការប្រឈមមុខដាក់គ្នា កន្លងមក ដែលកូរ៉េទាំងពីរ បានព្យាយាម កសាង យ៉ាងលំបាក ៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល