បណ្តាញសង្គម

រដ្ឋមន្ត្រី ការបរទេស កូរ៉េខាងជើង ចាប់ផ្តើម ធ្វើដំណើរ ទៅបណ្តា ប្រទេសអាស៊ាន

សេអ៊ូល៖ អ្នកការទូតកំពូល របស់ប្រទេស កូរ៉េខាងជើង បានចាប់ផ្តើម ធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេស ស្ថិតនៅតំបន់ អាស៊ីអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួនប្រាំ នៅថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ ២០១៤ នេះតទៅ។

ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង បានដកស្រង់ពី ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋព្យុងយ៉ាង នៅថ្ងៃសៅរ៍នេះទៀតថា ការផ្លាស់ប្តូរនេះ ត្រូវបានគេរំពឹងទុក យ៉ាងទូលំទូលាយ ដោយបូកបញ្ចូល ការចូលរួម របស់លោកនៅក្នុងវេទិកា ថ្នាក់តំបន់ មួយនៅប្រទេសមីយ៉ាន់ម៉ា នាសប្តាហ៍ក្រោយ។

តាមការផ្សាយ របស់សារព័ត៌មាន រដ្ឋព្យុងយ៉ាងឲ្យដឹងថា មន្ត្រីតំណាង រដ្ឋាភិបាល កូរ៉េខាងជើង ដឹកនាំដោយរដ្ឋមន្រ្តី ក្រសួង ការបរទេស លោក រី ស៊ូយ៉ុង និង គណប្រតិភូ អមដំណើរមួយ ចំនួនទៀត បានចាកចេញពី ទីក្រុងព្យុងយ៉ាង កាលពីព្រឹក ថ្ងៃសៅរ៍ ដើម្បីទៅបំពេញ ទស្សនកិច្ច ប្រទេស ឡាវ, វៀតណាម, មីយ៉ាន់ម៉ា, ឥណ្ឌូណេស៊ី, និងសិង្ហបុរី៕

ដកស្រង់ពី៖ គេហទំព័រដើមអម្ពិល