បណ្តាញសង្គម

ធ្លាក់ឆេះយន្តហោះ នៅភាគខាងជើង ប្រទេសប្រេស៊ីល សម្លាប់អ្នកដំណើរ ៥នាក់

ប្រេស៊ីល៖ យ៉ាងហោចណាស់ មានអ្នកដំណើរ ៥នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ ធ្លាក់ឆេះយន្តហោះ ដឹកអ្នកដំណើរមួយគ្រឿង នៅភាគខាងជើង ប្រទេសប្រេស៊ីល។ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ។

គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ ដោយសារតែយន្តហោះ ដឹកអ្នកដំណើរ Embraer-720 បានធ្លាក់ ទៅបុកជាមួយ ផ្ទះមួយខ្នង នៅក្នុងក្រុង Balsas ភាគខាងជើង ប្រទេសប្រេស៊ីល។ ការធ្លាក់នេះ បានកើតឡើង នៅពេលដែល យន្តហោះនេះ បានហោះចេញ តែបន្តិចប៉ុណ្ណោះ ពីព្រលានយន្តហោះ ក្នុងដំណើរពី Balsas រដ្ឋធានីរបស់រដ្ឋ Maranhao ទៅ Teresina រដ្ឋធានីរបស់រដ្ឋ Piuai ។

ជនរងគ្រោះ ដែលនៅរស់ គឺរួមមាន ស្ត្រីវ័យ ៨៧ ឆ្នាំម្នាក់រួមរាំងកូនស្រី និងចៅប្រុស ពីរនាក់ទៀត អ្នកបើកបរយន្តហោះ និងប្រពន្ធរបស់គាត់។ យន្ដហោះនេះ បានធ្លាក់ចំពីលើ ផ្ទះមួយខ្នង ដែលមានមនុស្សបួននាក់ កំពុងដេក ប៉ុន្តែគ្មាននរណាម្នាក់ ត្រូវបាន រងរបួសនោះទេ៕

ដកស្រង់ពី៖ គេហទំព័រថ្មីៗ