បណ្តាញសង្គម

ប្រធានាធិបតីស៊ីរី ជួបជាមួយទាហានសមរភូមិមុខ នៅខេត្ត Idlib ដែលកាន់កាប់ដោយក្រុមឧទ្ទាម

ទូរទស្សន៍រដ្ឋ បានរាយការណ៍ថា ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានជួបជាមួយទាហានស៊ីរី នៅក្នុងមូលដ្ឋានទ័ពឧទ្ទាមធំបំផុតរបស់ប្រទេស នៅក្នុងខេត្ត Idlib កាលពីថ្ងៃអង្គារ។

តាមសេចក្តីរាយការណ៍ ដែលផ្សាយដោយមិនមានលំអិតបន្ថែមនោះ បាននិយាយថា លោកប្រធានាធិបតី បានជួបជាមួយទាហានស៊ីរី នៅសមរភូមិមុខ ក្នុងទីប្រជុំជន Habit ក្នុងទីជនបទខេត្ត Idlib ។

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតី ដែលបានធ្វើដំណើរទៅកាន់ខេត្ត Idlib ដែលជាបន្ទាយចុងក្រោយដ៏សំខាន់របស់ក្រុមឧទ្ទាម នេះបើតាមការផ្សាយរបស់ស៊ិនហួរ នាថ្ងៃពុធ។