បណ្តាញសង្គម

មនុស្សម្នាក់ស្លាប់ និង១១នាក់ទៀតបាត់ខ្លួន ក្នុងករណីឆេះទូកនេសាទមួយគ្រឿងនៅកូរ៉េខាងត្បូង

 (សេអ៊ូល)៖ មនុស្សម្នាក់បានបាត់បង់ជីវិត និង១១នាក់ទៀត បានរងរបួស បន្ទាប់ពីទូកនេសាទ កូរ៉េខាងត្បូងមួយគ្រឿង ត្រូវបាន ភ្លើងឆាបឆេះ នៅក្បែរកោះ Jeju។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ទូកនេសាទខាងលើ ត្រូវបានអគ្គីភ័យឆាបឆេះ នៅលើផ្ទៃសមុទ្រ ភាគខាងលិចកោះ Jeju កាលពីព្រឹកថ្ងៃអង្គារនេះ។

ប្រមាណ៣ម៉ោងក្រោយហេតុការណ៍នោះ នាវិកវ័យ៦០ឆ្នាំម្នាក់ ក៏ត្រូវបានគេប្រទះឃើញ នៅចម្ងាយជាង៧គីឡូម៉ែត្រភាគខាងត្បូងចំណុចកើត ហេតុ ហើយត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅសង្រ្គោះនៅឯមន្ទីរពេទ្យលើកោះ Jeju។ប៉ុន្តែបន្ទាប់មកជនរូបនោះ ត្រូវបានគេប្រកាសថា បានស្លាប់បាត់ទៅហើយ។

គួរជម្រាបថា នាវិក១១នាក់ទៀត នៃទូកនេសាទខាងលើ ដែលក្នុងនោះមានជនជាតិ កូរ៉េខាងត្បូងចំនួន៥នាក់ និងជនជាតិវៀតណាម ចំនួន៦នាក់ បាននិងកំពុងតែបន្តបាត់ខ្លួន។ នាវិកខាងលើ ដែលបានបាត់បង់ជីវិត គឺជាជនជាតិកូរ៉េខាងត្បូង។

កងទ័ពជើងទឹក និងកងល្បាតដែនសមុទ្រ របស់កូរ៉េខាងត្បូង បានចល័តនាវា ឧទ្ធម្ភាគចក្រ និងយន្តហោះ ដើម្បីតាមរុករកជនរងគ្រោះ ប៉ុន្តែប្រតិបត្តិការនេះ បានប្រឈមនឹងបញ្ហាលំបាក ដោយសារតែរលកធំៗ និងខ្យល់បោកបក់ខ្លាំង៕

ដកស្រង់ពី៖ Fresh News