បណ្តាញសង្គម

គូប្រជែងរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បរាជ័យក្នុងការបង្កើតរដ្ឋាភិបាល

គូប្រជែងរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu's គឺលោក Benny Gantz បានប្រកាសកាលពីថ្ងៃពុធថា លោក បានបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលមួយ តាមកាលកំណត់ ដោយបង្កើនលទ្ធភាពសម្រាប់ការបោះឆ្នោតលើកទី ៣ នៅអ៊ីស្រាអែល ក្នុងរយៈពេលតិចជាងមួយឆ្នាំ។

លោក Gantz បាននិយាយថា លោក បានជូនដំណឹងដល់លោកប្រធានាធិបតី Reuven Rivlin អំពីការសម្រេចចិត្តរបស់លោកហើយបានបង្វែរត្រលប់នូវសិទ្ធិ ដើម្បីបង្កើតរដ្ឋាភិបាលដែលប្រធានា-ធិបតី បានផ្តល់ឱ្យលោក កាលពីខែមុន។

ឥឡូវនេះប្រទេសអ៊ីស្រាអែល ឈានដល់រយៈពេល ២១ ថ្ងៃ ដែលសមាជិកសភាណាម្នាក់ ដែលមានអ្នកគាំទ្រ ៦១ នាក់ នៅក្នុងសភា អាចធ្វើបទបង្ហាញពីរដ្ឋាភិបាល មុនពេលការបោះឆ្នោតថ្មី ត្រូវបានគេកោះហៅ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នៅថ្ងៃពុធ។