បណ្តាញសង្គម

ទាហានជ្រើសរើសជាង ១៤០០ នាក់ ចូលរួមក្នុងកងទ័ពអាហ្វហ្គានីស្ថានបន្ទាប់ពីការបណ្តុះបណ្តាលយោធា

សេចក្តីថ្លែងការណ៍មួយរបស់កងទ័ព បានចេញផ្សាយនៅថ្ងៃអាទិត្យនេះថា យុវជនសរុបចំនួន ១.៤១០ នាក់ បន្ទាប់ពីបានបញ្ចប់វគ្គសិក្សាយោធារយៈពេល ៦ ខែ និងទទួលបានវិញ្ញាបនប័ត្រ នៅទីក្រុង Mazar-i-Sharif ភាគខាងជើង ត្រូវបានប្រគល់ទៅឱ្យកងទ័ព។

ទាហានដែលទើបបញ្ចប់ការសិក្សា នឹងត្រូវដាក់ពង្រាយនៅតាមខេត្តភាគខាងជើងរបស់ប្រទេស ដែលប្រតិបត្តិការរដូវរងារប្រឆាំងនឹងក្រុមប្រឆាំងប្រដាប់អាវុធ នឹងចាប់ផ្តើមឆាប់ៗនេះ។

រដ្ឋាភិបាលអាហ្គានីស្ថាន នៅតែបន្តជ្រើសរើសកងទ័ពថ្មី ចំពេលមានការធ្វើសង្គ្រាមកាន់តែខ្លាំង ខណៈក្រុមប្រឆាំងប្រដាប់អាវុធ ពិសេសក្រុមតាលីបង់ បានបង្កើនសកម្មភាព និងប្រឈមជាមួយកងសន្តិសុខនៅក្នុងផ្នែកសំខាន់ៗនៃប្រទេស ដែលមានជម្លោះហែកហួរមួយនេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីចុងសប្តាហ៏។