បណ្តាញសង្គម

អាមេរិក៖ បុរសម្នាក់ត្រូវចាប់ខ្លួន ក្រោយស្រវឹងស្រាហើយបើករថយន្តបុកឧទ្ធម្ភាគចក្រមួយគ្រឿង

(អាមេរិក)៖ អាជ្ញាធរអាមេរិកក្នុងរដ្ឋ South Carolina បានឱ្យដឹងថាអ្នកបើកបររថយន្ដម្នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបើករថយន្ ដទៅបុក ឧទ្ធម្ភាគចក្រ ប្រយុទ្ធមួយគ្រឿង ដែលកំពុងចតនៅលើដី ដោយបង្កការខូចខាតយ៉ាងដំណំ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩។ ឧទ្ធម្ភាគចក្រប្រយុទ្ធ AH-1F Cobra ដែលធ្លាប់ត្រូវបានប្រើប្រាស់ ក្នុងសម័យសង្រ្គាមវៀតណាម មានតម្លៃកន្លះលានដុល្លារ កំពុងស្ថិតនៅក្រោម ការជួសជុលឡើងវិញ។

បើតាមអាជ្ញាធរក្នុងទីក្រុង Columbia នៃរដ្ឋ South Carolina រថយន្ដមួយគ្រឿងបើកបរដោយអ្នកបើកបរម្នាក់ក្នុង ស្ថានភាពស្រវឹង បានបើករថយន្ដ រេចង្កូចចេញពីផ្លូវល្បឿនលឿន នៃអាកាសយានដ្ឋាន Columbia Airport ហើយបានទៅបុក AH-1F Cobra ពេញមួយទំហឹង។

គួរជម្រាបថា ប៉ុន្តែ គ្រោះថ្នាក់នេះ មិនបានបង្កឱ្យនរណាម្នាក់រងរបួសនោះទេ ខណៈអ្នកបើកបររថយន្ដ ត្រូវបានចាប់ខ្លួនហើយ ក្រោយរត់គេចខ្លួនភ្លាម ពីកន្លែងកើតហេតុ៕

ដកស្រង់ពី៖ Fresh News