បណ្តាញសង្គម

តើតម្លៃគ្រឿងទេស​នៅទីក្រុង Wuhan ប្រែប្រួល​ឬទេ ក្រោយ​កូរ៉ូណា​វីរុស​ផ្ទុះឡើង?

 (ចិន)៖ អ្នករាយការណ៍របស់សារព័ត៌មានចិន CGTN បានទៅដល់ទីតាំង ផ្សារទំនើបមួយកន្លែង នៅផ្លូវជាំងស៊ី (Jiangxia) នៃទីក្រុងវូហាន ដើម្បីមើលថា តើតម្លៃគ្រឿងទេស នៅទីនោះមានការតម្លើងថ្លៃឬអត់ ក្រោយពីមានជំងឺរលាកសួតកូរ៉ូណាវីរុសប្រភេទថ្មីបានផ្ទុះឡើង។

នេះបើយោងតាមការដកស្រង់ការផ្សាយ ពីសារព័ត៌មាន CGTN នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។ តាមរយៈវីដេអូបានបង្ហាញថា  មានមនុស្សជាច្រើននាក់ បានឈរតម្រង់ជួរគ្នានៅក្រៅផ្សារទំនើប ខណៈគ្រប់គ្នាសុទ្ធតែពាក់ម៉ាស់ ដើម្បីការពារការឆ្លងកូរ៉ូណាវីរុស។

ការផ្ទុះឡើងនៃកូរ៉ូណាវីរុស ផ្សារទំនើបនៅតំបន់នោះ បានបើកលក់តិចម៉ោងជាងមុន ពោលបើកលក់ចាប់ពីម៉ោង១០ព្រឹក ដល់ម៉ោង៥ល្ងាច។ អ្វីដែលគួរឲ្យកត់សម្គាល់ នៅច្រកចូលផ្សារទំនើប គឺមានការពិនិត្យកំដៅ ហើយមនុស្សដែលអនុញ្ញាតិឲ្យចូលទិញឥវ៉ាន់ លុះត្រាតែមានកំដៅធម្មតា...។

បន្ថែមពីនេះ ងាកមកតម្លៃរាល់ទំនិញ នៅផ្សារទំនើបនេះវិញ គឺធម្មតា ពោលមិនមានការតម្លើងថ្លៃ ដូចពាក្យចចាមអារាម លើបណ្តាញសង្គមឡើយ ខណៈអតិថិជនបានដើរទិញឥវ៉ាន់ តាមធម្មតាដូចសព្វមួយដង៕

ដកស្រង់ពី់៖ Fresh News