បណ្តាញសង្គម

មនុស្ស១៣នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់លិចទូកទេសចរណ៍ នៅឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី៖ យោងតាម ប្រភពព័ត៌មាន AP ឥណ្ឌូណេស៊ី បានឲ្យដឹងថា កាលពី ថ្ងៃច័ន្ទនេះ អ្នកទេសចរជា ជនជាតិ ឥណ្ឌូណេស៊ី ៥នាក់ និង ជនបរទេស ៨នាក់ ទៀតត្រូវបានជួយសង្គ្រោះ ពេលដែល ទូកទេសចរណ៍មួយ គ្រឿងបានលិច។

ជនរងគ្រោះ ត្រូវបានរកឃើញទាំងអស់ ខ្លះនៅក្នុងទូក និងខ្លះទៀតអណ្តែត នៅលើទឹក ដោយមានពាក់អាវពោង ចម្ងាយប្រមាណ ១០០គីឡូម៉ែត្រ ខាងកើតកោះ Sumbawa។ សរុបអ្នកទេសចរ ជាជនជាតិបរទេស១៨ នាក់ រួមនិង ៥នាក់ជាជនជាតិ ឥណ្ឌូណេស៊ី ឥឡូវត្រូវបានជួយសង្គ្រោះជីវិត។ តែ២នាក់ទៀត ជាជនបរទេស កំពុងបាត់ខ្លួននៅឡើយ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ទូកទេសចរណ៍បានចេញ ដំណើរកាល ពីថ្ងៃសៅរ៍ ដោយជួប នឹងអាកាសធាតុអាក្រក់ ពេលធ្វើ ដំណើរពី កោះ Lombok ទៅកាន់កោះ Komobo។ បន្ទាប់ពី ការលិចទូកនោះ ១០នាក់ ជាជនបរទេស កាលពី ថ្ងៃអាទិត្យ ត្រូវបានជួយ សង្គ្រោះ រួមមានអ្នកទេសចរមក ពីញ៉ូហ្សេឡេន អង់គ្លេស អេស្ប៉ាញ ហុល្លង់ អាល្លឺម៉ង់ និងបារាំង៕

ដកស្រង់ពី៖  កម្ពុជាថ្មី