បណ្តាញសង្គម

ត្រឹមមួយថ្ងៃ! ឥណ្ឌា រកឃើញ COVID-19 ៧៩៦ករណីថ្មី, អ្នកឆ្លងទូទាំងប្រទេសកើនដល់ ៩,១៥២នាក់

  (ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៩,១៥២នាក់ បន្ទាប់ពីករណីឆ្លង ថ្មី ៧៩៦ ត្រូវបានរាយការណ៍ ក្នុងរយះពេល២៤ម៉ោងចុងក្រោយ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៣ ខែមេសា ឆ្នាំ២០២០។ បើតាមក្រសួងសុខាភិបាលឥណ្ឌា ចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 ក៏បានហក់ឡើងដល់៣០៨នាក់ផងដែរ ក្រោយអ្នកជំងឺ៣៥នាក់បន្ថែមទៀត បានស្លាប់ ខណៈ៨៥៧នាក់ បានជាសះស្បើយ។

គួរជម្រាបថា គិតចាប់តាំងពីថ្ងៃទី១២ ខែមេសាមក អាជ្ញាធរឥណ្ឌា បានតេស្ដសំណាក់មនុស្ស ១៩៥,៧៤៨នាក់ ហើយប្រឈមមុខនឹងការកើនឡើងករណីឆ្លង អាជ្ញាធរឥណ្ឌា បានព្រមានថាខ្លួនអាចនឹងបន្តអនុវត្តវិធានការបិទប្រទេស រហូតដល់ថ្ងៃទី៣០ ខែមេសា៕

ដកស្រង់ពី៖ Fresh News