បណ្តាញសង្គម

ជប៉ុន ព្យួរកអ្នកទោស ២នាក់ទៀត ក្នុងអាណត្តិរបស់ លោក នាយករដ្ឋមន្រ្តី អាបេ

តូក្យូ៖ គិតត្រឹមថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ២០១៤នេះ មានអ្នកទោស ចំនួន ១១នាក់ហើយ ដែលត្រូវបាន រដ្ឋាភិបាលជប៉ុន របស់លោក Shinzo Abe បានកាត់ទោស ប្រហារជីវិត ដោយការព្យួរក ចាប់តាំងពី អាណត្តិទី២ នាយករដ្ឋមន្រ្តី នាខែធ្នូ ឆ្នាំ២០១២។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន បានរាយការណ៍ នៅថ្ងៃសុក្រនេះថា លោក រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជប៉ុន Sadakazu Tanigaki ដែលបានបញ្ជាឲ្យមាន ការប្រហារជីវិតនោះ បានថ្លែងបញ្ជាក់ទៅកាន់ អ្នកគាំទ្រជាសាធារណៈ ថាមិនចាំបាច់មាន ការសើរើប្រព័ន្ធនេះ នោះទេ (ការកាត់ទោសប្រហារជីវិត) ៕

ដកស្រង់ពី៖ ដើមអម្ពិល