បណ្តាញសង្គម

ក្នុងពេលតែមួយថ្ងៃ, រុស្ស៊ី រកឃើញអ្នកឆ្លង COVID-19 ដល់ទៅ ៥,២៣៦នាក់

(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញ  COVID-19 រហូតដល់ទៅ ៥,២៣៦ករណីថ្មី បន្ថែមទៀត ក្នុងរយៈពេលត្រឹមតែ២៤ម៉ោង ចុងក្រោយនេះតែប៉ុណ្ណោះ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។ បូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបទូទាំងប្រទេស កើនដល់ ៥៧,៩៩៩នាក់។

បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី ក្នុងរយៈពេលពេញមួយ ថ្ងៃអង្គារម្សិលមិញ អ្នកជំងឺ COVID-19 ៥៧នាក់ ក៏បានស្លាប់ផងដែរ នាំឱ្យអ្នកស្លាប់សរុបហក់ឡើងដល់ ៥១៣នាក់ ខណៈអ្នកជាសះស្បើយមាន ៤,៤២០នាក់៕

ដកស្រង់ពី៖ Fresh News