បណ្តាញសង្គម

រុស្ស៊ី បន្តរកឃើញ COVID-19 ៤,៧៧៤ករណីថ្មី ក្នុងមួយថ្ងៃ, អ្នកឆ្លងសរុបកើនលើស ៦២,០០០នាក់

(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០នេះ បានរកឃើញ COVID-19 ៤,៧៧៤ករណីថ្មី ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ ធ្វើឱ្យអ្នកឆ្លងសរុបទូទាំងប្រទេសកើនដល់ ៦២,៧៧៣នាក់។

តែ ករណីឆ្លងហាក់ដូចជាថមថយ បីថ្ងៃជាប់ៗគ្នា បើធៀបទៅនឹងកាលពីប៉ុន្មានមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី អ្នកជំងឺ៤២នាក់បន្ថែមទៀត ក៏បានបាត់បង់ជីវិតផងដែរ ពេញមួយថ្ងៃពុធម្សិលមិញ នាំឱ្យអ្នកស្លាប់សរុបកើនដល់ ៥៥៥នាក់ ខណៈអ្នកជាសះស្បើយមាន ៤,៨៩១នាក់៕

ដកស្រង់ពី៖ Fresh News