បណ្តាញសង្គម

ប្រទេសម៉ាឡេស៊ី គ្មានការស្លាប់ថ្មីដោយសារជំងឺ COVID-19 ទេ

ក្រសួងសុខាភិបាលម៉ាឡេស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេស មានចំនួនសរុប ៦.៨៩៤ នាក់ បន្ទាប់ពីករណីថ្មីចំនួន ២២ ត្រូវបានកត់ត្រា។

អគ្គនាយកក្រសួងសុខាភិបាល បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ្នកជំងឺចំនួន ៥៩ នាក់ បានជាសះស្បើយ ដែលធ្វើឱ្យចំនួនសរុបនៃអ្នកជា មានដល់ ៥.៥៧១ ឬ ៨០,៨ ភាគរយនៃករណីទាំងអស់។

នៅតែមានករណីសកម្មចំនួន ១.២១០ ករណីទៀត ដែលក្នុងនោះ ១៣ ករណី កំពុងត្រូវបានថែរក្សាយ៉ាងយកចិត្តទុកដាក់ហើយ ៧ ករណីទៀត កំពុងត្រូវការដង្ហើមជំនួយ។ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបមាន ១១៣ នាក់។

មន្រ្តីផ្នែកសុខាភិបាល បានព្រមានសាធារណជន ឱ្យសង្កេតមើលការរឹតត្បិតជាពិសេសការហាមឃាត់ ក្នុងការធ្វើដំណើរឆ្លងរដ្ឋ ដើម្បីបង្ការការរីករាលដាលនៃជំងឺ COVID-19 នេះនៅក្នុងប្រទេសម៉ាឡេស៊ី នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។