បណ្តាញសង្គម

សាធារណរដ្ឋឆែក ដកការរឹតបន្តឹងបន្ថែមទៀតនិងបើកព្រំដែនជាមួយអូទ្រីស និងអាល្លឺម៉ង់

សាធារណរដ្ឋឆែក កាលពីថ្ងៃច័ន្ទ បានដកការរឹតបន្តឹងបន្ថែមទៀត ដែលរួមមានសាលារៀន សណ្ឋាគារ អាងហែលទឹក ប្រាសាទ និងវិមាន និងសកម្មភាពខាងក្នុងភោជនីយដ្ឋាន ក្នុងបំណងដើម្បីបើកបន្ថែមសេដ្ឋកិច្ចឡើងវិញ។

តម្រូវការជាចាំបាច់សម្រាប់គ្របច្រមុះ និងមាត់នៅទីសាធារណៈ ក៏ត្រូវបានលើកលែងផងដែរ។ ការពាក់ម៉ាសមុខ គឺតម្រូវនៅតែកន្លែងដែលបិទជិតប៉ុណ្ណោះ។

ប្រទេសនេះ ក៏នឹងចាប់ផ្តើមបើកព្រំដែនរបស់ខ្លួនឡើងវិញជាមួយប្រទេសជិតខាងអាឡឺម៉ង់ និងអូទ្រីសនៅថ្ងៃអង្គារនេះ ក្នុងបំណងនាំជីវិតឲ្យមានលក្ខណៈធម្មតាឡើងវិញ ក្នុងពេលមានជំងឺរាតត្បាត COVID-19 ។

សាធារណរដ្ឋឆែក ក៏កំពុងបើកការហោះហើរអន្តរជាតិជាថ្មីម្តងទៀត នាអាកាសយានដ្ឋានសំខាន់ៗកាលពីថ្ងៃអង្គារ។ ការឆ្លងកាត់ព្រំដែន នៅតំបន់ដែលមិនបានកំណត់ នឹងនៅតែត្រូវបានហាមឃាត់រហូតដល់ថ្ងៃទី ១៣ ខែមិថុនា ហើយព្រំដែនខាងក្រៅនៃតំបន់ Schengen នឹងត្រូវបិទរហូតដល់យ៉ាងហោចណាស់ថ្ងៃទី ១៥ ខែមិថុនា នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។