បណ្តាញសង្គម

រដ្ឋមន្ត្រីការបរទេស និងក្រសួងការពារជាតិរុស្ស៊ីបានពន្យារពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសទួគី

ក្រសួងការបរទេសទួគី កាលពីថ្ងៃអាទិត្យ បានប្រកាសថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស និងការពារជាតិរុស្ស៊ីមកកាន់ប្រទេសទួគី ត្រូវបានលើកពេលទៅថ្ងៃក្រោយ។

រដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងការពារជាតិរុស្ស៊ី គ្រោងនឹងជួបប្រជុំសម-ភាគីរបស់ខ្លួន ដើម្បីពិភាក្សាបញ្ហាក្នុងតំបន់ ដែលរួមមានប្រទេសលីប៊ី ក្នុងរដ្ឋធានី Istanbul នៅថ្ងៃអាទិត្យកន្លង។

ការលុបចោលនេះ គឺត្រូវបានធ្វើឡើងតាមរយះទូរស័ព្ទ តែរដ្ឋមន្រ្តីប្រទេសទាំងពីរ បានឯកភាពថា ទំនាក់ទំនង និងការប្រាស្រ័យគ្នា រវាងអនុរដ្ឋមន្រ្តីនៃប្រទេសទាំងពីរ អាចនឹងបន្ត នៅក្នុងរយៈពេលខាងមុខនេះ។

យោងតាមក្រសួងការបរទេស បានឱ្យដឹងថា ជំនួបប្រជុំថ្នាក់រដ្ឋមន្រ្តីនេះ គឺជាផ្នែកមួយនៃការឯកភាពគ្នាជាឯកឆន្ទ ដែលបានធ្វើឡើងដោយប្រធានាធិបតីទួគី លោក Recep Tayyip Erdogan និងសមភាគីរុស្ស៊ី លោក Vladimir Putin នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន។