បណ្តាញសង្គម

ប្រធានាធិបតីហុងឌូរ៉ាសឆ្លងជំងឺ COVID-19

(ហុងឌូរ៉ាស)៖ ប្រធានាធិបតីហុងឌូរ៉ាសលោក ហ្ស័ន អូឡេនដូ ហឺណាន់ដែស ( Juan Orlando Hernandez) បានប្រកាសតាមកញ្ចក់ទូរទស្សន៍រដ្ឋដោយផ្ទាល់ នៅល្ងាចថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅអាមេរិកកណ្តាល) ថា លោកបានឆ្លងជំងឺ COVID-19 ហើយ។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២០។ នៅក្នុងសេចក្តីថ្លែងការណ៍ដោយផ្ទាល់ទៅកាន់ប្រជាជាតិ ប្រធានាធិបតីហុងឌូរ៉ាសរូបនេះ ក៏បានបញ្ជាក់អំពីអការៈនៃជំងឺ COVID-19 របស់លោកផងដែរថា លោកមានរោគសញ្ញាស្រាកប៉ុណ្ណោះ  និងកំពុងទទួលការព្យាបាល តាមក្បួនខ្នាតវេជ្ជសាស្ត្រ។

ជាធម្មតាអ្នកធ្លាប់ស្និទ្ធស្នាលជាមួយ ប្រធានាធិបតីវ័យ ៥១ឆ្នាំនេះទាំងអស់ ក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយ នឹងតម្រូវឲ្យទៅធ្វើតេស្តរក COVID-19 រួចស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីតាមដានអការៈ។ គួរបញ្ជាក់ថា ប្រទេសហុងឌូរ៉ាសដែលមានប្រជាជនសរុបជិត ១០លាននាក់ ត្រូវបានចាត់ចូលទៅក្នុងតំបន់ អាមេរិកភាគខាងជើង ឬកណ្តាល ។

គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ហុងឌូរ៉ាសមានករណីឆ្លង COVID-19 សរុប ៩,៦៥៦ករណី ក្នុងនោះស្លាប់ ៣៣០នាក់ និងជាសះស្បើយវិញ ១,០៧៥នាក់៕

ដកស្រង់ពី៖ Fresh News