បណ្តាញសង្គម

អាម៉េរិក អបអរសាទរ ចំពោះកិច្ចព្រមព្រៀង បង្កើតសមាគម រវាងអ៊ុយក្រែន និងអឺរ៉ុប

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា បានសម្តែង ក្តីត្រេកអរ ចំពោះប្រជាជន នៃ ប្រទេសអ៊ុយក្រែន បន្ទាប់ពីការ ធ្វើសច្ចាប័ន នៃកិច្ចព្រមព្រៀង បង្កើតសមាគម រវាង ប្រទេសនេះ ជាមួយ នឹងសហភាពអឺរ៉ុប ប្រកបដោយ ជោគជ័យនោះ។

ទីភ្នាក់ងារ ព័ត៌មាន ចិន ស៊ិនហួ បានដកស្រង់ សម្តី ពីអ្នកនាំ ក្រសួងការ បរទេស អាម៉េរិក លោក ស្រី ម៉ារៀ ហាហ្វ ថា “ទោះបី មានភាព លំបាក ចំពោះមុខ នៃកិច្ចព្រមព្រៀងនេះ ក៏ដោយប៉ុន្តែ តបតាមការ ប្រកួតប្រជែង ពិតប្រាកដ កន្លងមក ទើប មេដឹកនាំ អ៊ុយក្រែន ទាំងអស់ បាននាំយក លទ្ធផលមួយ ស្របតាមឆន្ទៈ  របស់ប្រជាជន អ៊ុយក្រែន ”  ។

សភានៃ សហភាព អឺរ៉ុប និង សភាជាតិ អ៊ុយក្រែន កាលពីថ្ងៃ អង្គារម្សិលមិញនេះ បានសម្រេច រួមគ្នាទាំង ស្រុង ទៅកិច្ចព្រមព្រៀង បង្កើត សមាគម រវាងប្រទេស អ៊ុយក្រែន និង សហភាពអឺរ៉ុប ដែលនេះជាការ ត្រួសត្រាយផ្លូវមួយ ក្នុងការបង្កើតឡើង នូវតំបន់ ពាណិជ្ជកម្ម សេរី រវាងតំបន់ ជិតខាងទាំងពីរនេះ ។ កន្លងមក អ៊ុយក្រែន បានទទួល រងគ្រោះ ផ្នែកសេដ្ឋកិច្ច យ៉ាងខ្លាំង បន្ទាប់ ពីខ្លួន បែកបាក់ជាមួយ ខ្នងបង្អែក ជា មហាសេដ្ឋកិច្ច រុស្ស៊ី ដូច្នេះការ ចូលជា សមាគមជាមួយ អឺរ៉ុប ជាក្តីសង្ឃឹម តែមួយគត់ ក្នុងការ ស្តារសេដ្ឋកិច្ច ឡើងវិញ បន្តិចម្តងៗ ។

បន្ថែមពីនេះ អាម៉េរិក ក៏បានស្វាគមន៍ ចំពោះ ដំណោះស្រាយ ថ្មីនៃសភា អ៊ុយក្រែន ដែលបង្កើត ករណី លើកលែង ពិសេសមួយ សម្រាប់តំបន់ ដូណេតក៍ និង លូហាន់ក៍ ហើយនឹងបន្ត ដោះស្រាយ ជម្លោះទាំងឡាយ នៅភាគខាងកើតនេះ ដោយសន្តិភាព បន្ទាប់ពី ភាគីរុស្ស៊ី និង ក្រុមឧទ្ទាម បំបែករដ្ឋ បានចុះហត្ថលេខា យល់ព្រមបញ្ចប់ជម្លោះ និង បង្កើតកិច្ចចរចា នៅទីក្រុង មីនក៍ កាលពីពេលថ្មីៗ កន្លងទៅនេះ ៕