បណ្តាញសង្គម

អ៊ីរ៉ាក់ មានតួលេខជាសះស្បើយជំងឺ COVID-19 ប្រចាំថ្ងៃ ខ្ពស់បំផុត

ក្រសួងសុខាភិបាលអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា មានករណីឆ្លងជំងឺ COVID-19 ចំនួន ២,២២៥ ករណី ត្រូវបានរាយការណ៏ ដែលនាំឱ្យមានករណីឆ្លងសរុបនៅក្នុងប្រទេស ឡើងដល់ ៦០.៤៧៩ នាក់។

ក្រសួង ក៏បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១០៥ នាក់ទៀត ដែលបង្កើនចំនួនអ្នកស្លាប់ដោយសារវីរុសឆ្លងនេះ ដល់ ២.៤៧៣ នាក់។

លើសពីនេះទៀត មនុស្សចំនួន ១.៩៤០ នាក់ បានធូរស្បើយនាថ្ងៃដដែលនោះ ដែលជាការជាសះស្បើយខ្ពស់បំផុត ក្នុងរយៈពេលតែមួយថ្ងៃ រហូតមកដល់ពេលនេះ ដែលធ្វើឱ្យការជាសះស្បើយសរុបពីជំងឺនេះ មានដល់ ៣៣.០១៧ នាក់។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តីសុខាភិបាល បានបញ្ជាក់ថា មធ្យោបាយតែមួយគត់សម្រាប់អ៊ីរ៉ាក់ ដើម្បីកម្ចាត់ជំងឺរាតត្បាតនេះ គឺអាស្រ័យលើការអនុលោមតាមវិធានការណ៍រឹតត្បិតសុខភាពរបស់ពលរដ្ឋ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃចន្ទ។