បណ្តាញសង្គម

យន្តហោះស៊ើបការ របស់កូរ៉េខាងជើង បានធ្លាក់នៅដីកោះ នៃទន្លេបែងចែកព្រំដែន កូរ៉េខាងជើង និងខាងត្បូង

ឧបទ្វីបកូរ៉េ៖ ប្រទេសកូរ៉េខាងត្បូង ប្រកាសថា អ្នកនេសាទ របស់ខ្លួន បានប្រទះឃើញ យន្តហោះ Drone ដែលសង្ស័យ ជារបស់កូរ៉េ ខាងជើង ដោយវាបានធ្លាក់ នៅលើដីកោះ នៃទន្លេបែងចែក ព្រំដែន រវាងប្រទេស ទាំងពីរ ដែលព័ត៌មាន ដូចនេះ តែងតែ ក្រុងព្យុងយ៉ាង បដិសេធ ។

ពួកមន្ត្រី យោធា និយាយថា យន្តហោះ ដែលគ្មានមនុស្ស បើកនេះ កាលពីខែមីនា និងមេសា បានព្យាយាម ហោះមក លើដែនដី របស់កូរ៉េ ខាងត្បូង ខណៈវាហោះ ថតរូបភាព ហើយរូបភាព ដែលវាថត ដូចជា វិមានប្រធានាធិបតី រដ្ឋធានី សេអ៊ូល និងតំបន់ តាមព្រំដែន ជាដើម។

បើតាមក្រសួង ការពារជាតិ កូរ៉េខាងត្បូង យន្តហោះ ប្រភេទនេះ មានចំនួន ៣គ្រឿង ដែលព្យាយាម ហោះមក លើដែន អធិបតេយ្យ កូរ៉េខាងត្បូង ។ តែបែបនេះ ក្ដីក្រុង ព្យុងយ៉ាង តែងតែ បដិសេធ។ អ្នកស៊ើប អង្កេតរបស់ អាមេរិក ចាត់ទុក សកម្មភាព របស់យន្តហោះនេះ ថាជាផ្នែកមួយ នៃការផ្ដើម ឲ្យមានការលែង ទុកចិត្តគ្នា កាន់តែខ្លាំង ថែមទៀត រវាងប្រទេស បងប្អូន នឹងគ្នានេះ៕