បណ្តាញសង្គម

ឥណ្ឌាបំបែកកំណត់ត្រាថ្មីមានអ្នកឆ្លង COVID-19 ជិត​៣០,០០០នាក់ក្នុងពេលតែ១ថ្ងៃ!

(ញូដេលី)៖ តាមរយៈទិន្នន័យចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃពុធនេះបានឲ្យដឹងថា ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៩៣៦,១៨១ករណីក្នុងនោះ ២៤,៣០៩នាក់បានស្លាប់។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២០។ អាជ្ញាធរសុខាភិបាលបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោង យើងបានរកឃើញករណីឆ្លងថ្មីៗចំនួន ២៩,៤២៩នាក់ ដែលជាអត្រាឆ្លងថ្មីៗខ្ពស់បំផុតមិនធ្លាប់មាន និងមនុស្ស ៥៨២នាក់បន្ថែមបានស្លាប់។

ដោយឡែកមនុស្សជាង ៥៩២,០០០នាក់ បានជាសះស្បើយឡើងវិញ ដែលក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬ អ្នកជំងឺដែលកំពុងតែសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនាពេលបច្ចុប្បន្ន មានចំនួនជិត ៣២០,០០០នាក់។

គួរបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសដែលមានអ្នកឆ្លង COVID-19 ជាងច្រើងគេបំផុតលំដាប់ទី ៣ នៅលើពិភពលោក តែទោះជាយ៉ាងនេះក្តី ប្រទេសឥណ្ឌាបានឈានចូលដំណាក់កាល បន្ធូរបន្ថយកម្រិត ២ ប៉ុន្តែការរឹតបន្តឹងនៅតែបន្តអនុវត្ត នៅក្នុងតំបន់ដែលមានករណីឆ្លង ផ្ទុះខ្លាំងនៅឡើយ (Containment Zones)៕

ដកស្រង់ពី៖ Fresh News