បណ្តាញសង្គម

ករណីស្លាប់ដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិក កើនដល់១៤ម៉ឺននាក់

សហរដ្ឋអាមេរិក បានរាយការណ៍ថា មានអ្នកស្លាប់ដោយជំងឺ COVID-19 ចំនួន ១៤០,០០០ នាក់ និងករណីឆ្លងចំនួនជាង ៣.៧១ លាននាក់គិតត្រឹមព្រឹកថ្ងៃអាទិត្យ ដែលតួលេខទាំងពីរនេះ បានឈរនៅលំដាប់ទីមួយនៅទូទាំងពិភពលោក។

បើតាមការផ្សាយរបស់ស CSSE រដ្ឋ New York គឺមានតួលេខស្លាប់ច្រើនជាងគេ បង្អស់នៅក្នុងប្រទេស។ រដ្ឋ California, Florida និង Texas បានប្រែក្លាយជារដ្ឋថ្មី ដែលផ្ទុះករណីឆ្លងមេរោគរាតត្បាតនេះនៅក្នុងប្រទេស និងមានតួលេខស្លាប់ កើនខ្ពស់។

រដ្ឋផ្សេងទៀត ដូចជា New Jersey, Massachusetts, Illinois, Pennsylvania, និង Michigan, ក៏មានតួលេខស្លាប់ច្រើនផងដែរ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន នៅថ្ងៃចន្ទ។