បណ្តាញសង្គម

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅ Sulawesi ខាងត្បូង ឡើងដល់ ៣៨ នាក់

ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅខេត្ត Sulawesi ខាងត្បូងរបស់ឥណ្ឌូនេស៊ីបានកើនឡើងដល់ ៣៨ នាក់ហើយ គិតត្រឹមព្រឹកថ្ងៃចន្ទ។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ត្រូវបានពន្យារដល់ ៣ ថ្ងៃ ខណៈមនុស្ស ១១ នាក់ នៅតែត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន។ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ កាលពីថ្ងៃអាទិត្យ បានរកឃើញសាកសព ២ នាក់ បន្ថែម ដែលនាំឱ្យចំនួនអ្នកស្លាប់សរុប មានដល់ ៣៨ នាក់។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ Luwu ខាងជើង បានចុះបញ្ជីមនុស្សចំនួន ១៤.៤៨៣ នាក់ ដែលត្រូវបានផ្លាស់ទីលំនៅ។ពួកគេ ត្រូវបានជម្លៀសចេញជាបណ្តោះអាសន្នទៅកាន់ជម្រកចំនួន ១១ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិនកាលពីថ្ងៃអង្គារ៍។