បណ្តាញសង្គម

ប៉ូលិសទួគី ឃាត់ខ្លួនជនសង្ស័យ IS ចំនួន២៧ នាក់ នៅអ៊ីស្តង់ប៊ុល

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បានផ្សាយថា ប៉ូលីសទួគីកាលពីថ្ងៃអាទិត្យ បានឃុំខ្លួនមនុស្ស ២៧ នាក់ នៅទីក្រុងអ៊ីស្តង់ប៊ុល ពីបទសង្ស័យទាក់ទងនឹងរដ្ឋអ៊ីស្លាម (IS) ។

ប្រព័ន្ធផ្សព្វផ្សាយ TRT ដែលគ្រប់គ្រងដោយរដ្ឋ បានផ្សាយថា ប៉ូលីសបានបើកប្រតិបត្តិការក្នុងពេលដំណាលគ្នា នៅក្នុងស្រុកចំនួន ១៥ នៅទូទាំងទីក្រុងដើម្បីប្រមាញ់ចាប់ខ្លួនជនសង្ស័យ។

អង្គភាពប្រឆាំងភេរវកម្ម បានជឿជាក់ថា ក្រុមគោលដៅក្នុងប្រតិបត្តិការនោះ គឺបានគ្រោងនឹងធ្វើសកម្មភាពភេរវកម្មនានា នៅតាមកន្លែងជាច្រើន នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

សំភារៈឌីជីថលជាច្រើន ត្រូវបានរឹបអូសផងដែរ នៅក្នុងពេលឆ្មក់ចូលនោះ។ ក្រុម IS ត្រូវបានគេស្តីបន្ទោស ចំពោះការវាយប្រហារដ៏សាហាវរាប់សិបឆ្នាំមកនេះ នៅក្នុងប្រទេសទួគី ដែលក្នុងនោះមនុស្សជាង ៣០០ នាក់ ត្រូវបានសម្លាប់ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។