បណ្តាញសង្គម

ករណីឆ្លង COVID-19 នៅឥណ្ឌូនេស៊ី កើនលើស៩ម៉ឺននាក់

ប្រទេសឥណ្ឌូនេស៊ី មានករណីឆ្លង COVID-19 ថ្មីចំនួន ១.៨៨២ នាក់ កាលពីថ្ងៃពុធ ដែលនាំឱ្យចំនួនករណីសរុប កើនឡើងដល់ ៩១.៧៥១ ករណី។

ទីក្រុង Jakarta បានរាយការណ៍អំពីការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតក្នុងចំណោមខេត្តដទៃទៀត ដែលមានករណីថ្មីចំនួន ៣៩២ ករណី បន្ទាប់មកខេត្តជ្វាកណ្តាលមាន ៣១៩ ករណីថ្មី និងខេត្តជ្វាខាងកើត ដែលមាន ២៦៥ ករណីថ្មី។ រដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ីមួយនេះ បានបន្ធូរបន្ថយការរឹតបន្តឹងសង្គមទ្រង់ទ្រាយធំ ចាប់តាំងពីខែមុនមក។

ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងចាប់ផ្តើមការសាកល្បងព្យាបាលដំណាក់កាលទី ៣ នៃវ៉ាក់សាំង COVID-១៩ ដ៏សក្តានុពល នៅកោះជ្វាខាងលិច និងខេត្ត Bandung ក្នុងខែសីហាខាងមុខ។

វ៉ាក់សាំងដែលមានសក្តានុពលនេះ ត្រូវបានបង្កើតដោយក្រុមហ៊ុនចិន Sinovac Biotech និងបានមកដល់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យកន្លង នេះបើតមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃព្រហ.។