បណ្តាញសង្គម

អត្រាមរណភាពដោយសារជំងឺ COVID-19 នៅទូទាំងសកលលោក មានចំនួនជាង ៦៨ម៉ឺន នាក់

ករណីស្លាប់ដោយសារជំងឺ COVID-19 នៅទូទាំងពិភពលោក កាលពីថ្ងៃសៅរ៍ បានកើនឡើងដល់ ៦៨០.៥៧៥នាក់ គិតត្រឹមម៉ោង ១១ កន្លះព្រឹក នេះបើយោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ នាសកលវិទ្យាល័យ Johns Hopkins ។

ស្របពេលជាមួយគ្នានេះដែរ ករណីឆ្លងជំងឺ COVID-១៩ នៅជុំវិញពិភពលោក ក៏បានកើនឡើងដល់ ១៧.៦៣៩.១៨៥ នាក់ ។ សហរដ្ឋអាមេរិក មានករណីឆ្លងជំងឺ COVID-១៩ និងអត្រាស្លាប់ច្រើនជាងគេ គឺ មានចំនួនឆ្លង ៤.៥៧៩.៧៦១នាក់ និងចំនួនស្លាប់ ១៥៣.៦៤២នាក់។

ចំណែកឯប្រទេសផ្សេងទៀត ដែលមានអ្នកស្លាប់ជាង ៣ម៉ឺន នាក់ រួមមានប្រទេសប្រេស៊ីល ម៉ិកស៊ិក អង់គ្លេស ឥណ្ឌា អ៊ីតាលី និងបារាំង នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអាទិត្យ។