បណ្តាញសង្គម

ក្រុមភេរវកម្ម រដ្ឋឥស្លាម បាញ់មីស៊ីលជាង ៨០គ្រាប់ ចូលទីក្រុងកូបានី របស់ស៊ីរី

ដាម៉ាស៖ ក្រុមអ្នកអង្កេត សិទ្ធិមនុស្ស ដែលជាក្រុមប្រឆំាង នៅស៊ីរី បានរាយការណ៍ថា ក្រុមភេរវកម្ម រដ្ឋឥស្លាម (IS) បានបាញ់គ្រាប់ មីស៊ីល ជាង ៨០គ្រាប់ ទៅលើទីក្រុង កូបានី របស់ពួកគេ ឃឺដ ដែលនៅ ភាគខាងជើង ប្រទេសស៊ីរី កាលពីថ្ងៃសុក្រ ដែលនេះ ផ្នែកមួយ នៃអំពើហិង្សា ដែលកំពុង បន្តវាយប្រហារ ត្រួតត្រា ទីក្រុងពួកឧទ្ទាម ។

ទីភ្នាក់ងារ ព័ត៌មាន ចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០១៤ថា ការបាញ់ផ្លោងនូវ អាវុធធុនធ្ងន់ នេះ គឺបានវាយសម្រុក ទៅលើ ភាគខាងកើត ខាងលិច និងភាគខាងត្បូង នៃជាយក្រុងនោះ ចំណែកប្រជាជន ឃឺដ ចំនួន ៣.០០០នាក់ បានជាប់គំាង នៅភ្នំ តាល់ស៊ែរ។

ក្រុមអ្នកស៊ើបអង្កេត បាននិយាយទៀតថា ឆ្មាំព្រំដែនតួកគី មិនអនុញ្ញាត ឲ្យប្រជាជន ឃឺដ ដែលបានបាត់បង់ ផ្ទះសម្បែង ទំាងនោះ ឆ្លងកាត់ ព្រំដែន ក្នុងពេលឧទ្ទាម រដ្ឋឥស្លាម បាញ់ប្រហារឡើយ។ជាមួយគ្នានោះដែរ ក្រុមកងពល ការពារប្រជាជន របស់ពួក ឃឺដ ចំនួន ១៣នាក់ ក៏បានស្លាប់ផងដែរ ក្នុងការវាយ ប្រហារ ថ្មីៗជាមួយ ពួកឧទ្ទាមនេះ ។

 សូមបញ្ជាក់ ផងដែរថា ប្រជាជន ឃឺដ ជាង១ម៉ឺននាក់ បានរត់ភៀសខ្លួន ទៅព្រំដែន ប្រទេស តួកគី ចាប់តំាងពី ឧទ្ទាម រដ្ឋឥស្លាម ចាប់ផ្តើម វាយប្រហារ និងបាញ់ផ្លោង ដាក់ទីក្រុង កូបានី និងបាន ឡោមព័ន្ធ ទីប្រជុំជន និងភូមិស្ថានពួក គេរយៈពេល ១៧ថ្ងៃមកនេះ ហើយសកម្មជន ឃឺដ ក៏បានចោទ ប្រកាន់ តួកគីថា បានផ្តល់ជំនួយ ដល់ក្រុម IS ក្នុងការ ប្រយុទ្ធ ជាមួយពួកគេ នៅទៅក្រុង កូបានី ៕